khmer eng
  • ឯកឧត្តម ឈើយ ចាន់ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៥ បានទទួលកូនឈើចំនូន៤០០ដើម ជាប្រភេទកូនបេងអូស្ត្រាលី របស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន
     
    ចែករំលែក ៖

    កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ កូនឈើចំនូន៤០០ដើម ជាប្រភេទកូនបេងអូស្ត្រាលី របស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ត្រូវបាន ឯកឧត្តម ឈើយ ចាន់ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម អ៊ី ឡុង តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ រៀបចំប្រគល់ជូន ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរង នៃបញ្ជាការដ្ឋានរថគ្រោះ អគ្គបញ្ជាការប្រចាំទិសយោភូមិភាគទី៥ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ថ្លែងក្នុងឱកាសនោះឯកឧត្តម ពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ កែ គីមយ៉ាន និងលោកជំទាវ ដល់ថ្នាក់ដឹកនាំទីបញ្ជការរថគ្រោះ ប្រចាំទិសភូមិភាគទី៥ ស្រុកព្រះនេត្រព្រះ និងបានថ្លែងកោតសរសើរចំពោះការខិតខំនាពេលកន្លងមកក្នុងការការពារជាតិមាតុភូមិ ពិសេសបានរួមចំណែកក្នុងការទប់ស្តាត់ការរីករាលដាលជំងឺកូវីដ¬-១៩បានទាន់ពេលវេលា។ ការចូលរួមដាំដើមឈើនៅពេលនេះគឺ ដើម្បីប្លែក្លាយតំបន់នេះឱ្យទៅជារមណីយដ្ឋានដ៏ស្រស់ស្អាត និងការចំណែកបង្កើនធនធានធម្មជាតិ និងបរិស្ថានឱ្យស្រស់បំព្រងជាទីបំណាប់អារម្មណ៍របស់ប្អូនប្រជាពលរដ្ឋទៅទស្សនាកម្សាន្តផងដែរ។ សូមជម្រាបថា ការប្រគល់កូនឈើនេះ ជាលើកទី៣ហើយ ដែលឯកឧត្តម បានប្រគល់ជូនទីបញ្ជការរថគ្រោះ ប្រចាំទិសភូមិភាគទី៥ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ៏យ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ